សម្ពោធដាក់ឱ្យប្រើប្រាស់វិហារឥស្លាម ម៉ាស្ជិទ មាតាបិតា ណាជ្ជឹម រិចយ៉ាល និងសមិទ្ធផលនានានៅក្នុង ភូមិស្រែអំពិល ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

English Below}
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា
អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់វិហារឥស្លាម ម៉ាស្ជិទ មាតាបិតា ណាជ្ជឹម រិចយ៉ាល និងសមិទ្ធផលនានានៅក្នុង ភូមិស្រែអំពិល ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
——————————————
ខេត្តក្រចេះ៖ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា
បានចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិហារឥស្លាម ម៉ាស្ជិទ មាតាបិតា ណាជ្ជឹម រិចយ៉ាល និងសមិទ្ធផលនានានៅក្នុង ភូមិស្រែអំពិល ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋលេខាធិការ អានុរដ្ឋលេខាធិការ អាជ្ញាធរមូលដ្ឋាន គណៈអ៊ីម៉ាំខេត្ត គណៈអីម៉ាំស្រុក ហាកឹម គ្រូបង្រៀន និង ប្រជាពលរដ្ឋ សរុបប្រមាណ៦៥០រូប។
February 2, 2025, H.E. Neth Pheaktra Minister of Information and H.E. Shaharuddin bin Onn, Ambassador Extraordinary and Plenipotentiary of Malaysia to the Kingdom of Cambodia gracing the Grand Opening Ceremony of Parent’s Nudgem Richyal Mosque at Sre Ampil Village, O’krieng Commune, O’krieng Senchey district, Kratie province managed by Emaan Foundation Cambodia.
The event was attended by His Excellencies, Secretary of State, Under Secretary of State, Local Authorities, Provincial Imam Committee, Imam Committee, Hakem District, Teachers and villagers.
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថានេះជាសមិទ្ធផលថ្មីសន្លាងមួយទៀតលើទឹកដីស្រុកអូរគ្រៀងសែនជ័យដែលជាស្រុកថ្មីមួយរបស់ខេត្តក្រចេះដែលទើបនឹងបង្កើត ហើយវិហារនេះនឹងប្រើប្រាស់ជាប្រយោជន៍របស់បងប្អូនខ្មែរឥស្លាមដែលរស់នៅក្នុងឃុំអូរគ្រៀង និងរស់នៅជុំវិញតំបន់នេះមកប្រតិបត្តិសាសនា របស់ខ្លួនគោរព។ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់បងប្អូនខ្មែរឥស្លាមចូលរួមថែរក្សាវិហារដែលកសាងដោយ ថវិកាសប្បុរសជនឱ្យបានល្អដើម្បីទុកប្រើប្រាស់សម្រាប់ពេលយូរអង្វែងទៀត។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបាន ថ្លែងថាកម្ពុជាត្រូវបានគេវាយតម្លៃខ្ពស់លើដំណើរការនៃការកសាងសុខសន្តិភាព និងការបង្រួបបង្រួមជាតិ ក្រោមអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន បញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម នាំយកសុខសន្តិភាពពេញលេញជូនជាតិ ដែលជាមេរៀនប្រវត្តិសាស្ត្រមួយយ៉ាងសំខាន់សម្រាប់បណ្តាប្រទេសនានាដកស្រង់បទពិសោធអនុវត្តដើម្បីបានសុខសន្តិភាព និងធានាបាននូវសន្តិភាពឱ្យបានគង់វង្ស។
ជាមួយគ្នានេះ ប្រទេសនានានៅលើពិភពលោកក៏បានវាយតម្លៃខ្ពស់និងកោតសរសើរកម្ពុជាពីសុខដុមនីយកម្មសាសនាក្នុងសង្គមកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសាមគ្គីភាពជាតិ និងថែរក្សាសុខសន្តិភាពដែលរកបានដោយពិបាកនេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត, មានសុខសន្តិភាព គឺមានអ្វីៗទាំងអស់។
ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា, បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមបានបង្ហាញការរីករាយសប្បាយចិត្តដែលត្រូវបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិហារឥស្លាមនេះ និងបង្ហាញពីទំនាក់ទំនងការទូតដ៏ល្អប្រសើររវាងកម្ពុជា និងម៉ាឡេស៊ី និងក៏ជាទំនាក់ទំនងល្អរវាងប្រជាជននិងប្រជាជនផងដែរ៕
លោក Mohd Kahliab Bin Zainal Abidin ស្ថាបនិកនៃអង្គការមូលនិធិអ៉ីម៉ាន់កម្ពុជា និងជាតំណាងម្ចាស់ជំនួយបានថ្លែងថា វិហារឥស្លាមមាតាបិតា ណាជ្ជីម រីចយ៉ាល់ មានទីតាំងស្ថិតក្នុងភូមិស្រែអំពិល ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះមានទំហំទទឹង ១០ ម៉ែត្រ និងបណ្តោយ ១៥ ម៉ែត្រសាងសង់អំពីបេតុង។ គម្រោងនេះចាប់ផ្តើម សាងសង់នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤ ដោយចំណាយថវិកាចំនួន ៦៩ ៦៧១ ដុល្លារអាម៉េរិកដែលជាអំណោយរបស់សប្បុរសជនមកពីប្រទេសសិង្ហបុរី។
             
SHARE

Suggested for You

Support Emaan International School’s Expansion Program

Support Emaan International School’s Expansion Program Join us in making a lasting impact on the lives of hundreds of children from low-income families. Your contribution to our fundraising initiative will help us purchase a new plot of land for the construction of a new Education Block at Emaan International School. The new Education Block will be designed […]

SHARE

Donor FAQs – Waqf Land Campaign

 Donor FAQs – Waqf Land Campaign 1. Why is each lot priced at $500? Each lot represents a portion of the total land cost, including purchase, legal, and administrative fees. By breaking it into $500 lots, we make it easier for more people to participate in this waqf project, while still covering the full cost transparently. 2. […]

SHARE

យុទ្ធនាការ “សាលាមួយ​ បណ្ណាល័យមួយ” លើកកម្ពស់ការអាន និងបង្កើនទម្លាប់អានរបស់សិស្សានុសិស្ស!

(English Below) យុទ្ធនាការ “សាលាមួយ​ បណ្ណាល័យមួយ” លើកកម្ពស់ការអាន និងបង្កើនទម្លាប់អានរបស់សិស្សានុសិស្ស! តើអ្នកចង់ចូលរួមចំណែកក្នុងការលើកកម្ពស់ការអប់រំ និងជំរុញទម្លាប់អានដល់សិស្សានុសិស្សដែរឬទេ? យុទ្ធនាការ “សាលាមួយ បណ្ណាល័យមួយ” កំពុងរង់ចាំការជួយជ្រោមជ្រែងពីសប្បុរសជនទាំងអស់។ គោលបំណងរបស់យើង គឺចង់បង្កើតបណ្ណាល័យដែលមានសៀវភៅល្អៗ ដើម្បីបំផុសគំនិត និងបណ្តុះបណ្តាលសិស្សានុសិស្សឱ្យស្រឡាញ់ការអាន និងការសិក្សាស្រាវជ្រាវ។ អ្នកអាចចូលរួមបានយ៉ាងងាយស្រួលតាមរយៈ៖ ១.បរិច្ចាគសៀវភៅ៖ ទាំងសៀវភៅថ្មី និងសៀវភៅចាស់ដែលនៅមានគុណភាពល្អ។ ២.បរិច្ចាគថវិកា៖ ត្រឹមតែ ២.៥ ដុល្លារ គឺអ្នកអាចជួយទិញសៀវភៅបានមួយក្បាល។ ៣.ចូលរួមជាអ្នកស្ម័គ្រចិត្ត ឬជួយចែករំលែកព័ត៌មាននេះទៅកាន់មិត្តភក្តិ ឬក្រុមគ្រួសារ។ រាល់ការចូលរួមរបស់អ្នក គឺជាក្តីសង្ឃឹមសម្រាប់សិស្សានុសិស្ស! “One School, One Library” campaign promotes reading and boosts students’ reading habits! The “One School, One Library” campaign is looking for support from all philanthropists. […]

SHARE

Leave A Comment