លោក សឡេះ សឡេះ ប្រធានអង្គការមូលនិធិអ៉ីម៉ាន់កម្ពុជា និងក្រុមការងារ បានអមដំណើរឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងអ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាម ដើម្បីចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនជូនដល់កងទ័ពជួរមុខការពារព្រំដែន ដែលឈរជើងនៅតំបន់ប្រាសាទព្រះវិហារ នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥។
វត្តមានគណៈប្រតិភូត្រូវបានការទទួលស្វាគមន៍ពីឯកឧត្តម នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ដិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។
សកម្មភាពនេះ គឺដើម្បីបង្ហាញពីការគិតគូរ និងលើកទឹកចិត្តដល់វីរៈកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ។





SHARE