ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវេទិកា អ៊ីម៉ាន់អាកាដេមីអន្តរជាតិ

ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវេទិកា អ៊ីម៉ាន់អាកាដេមីអន្តរជាតិ (EIA Forum) នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅអង្គការមូលនិធិអ៊ីម៉ាន់កម្ពុជា។ កម្មវិធីនេះមានអ្នកចូលរួមប្រមាណ ១៦០នាក់ ជាតំណាងអង្គការ សមាគម ថ្នាក់ដឹកនាំសាលារៀន សហគ្រិន អ្នកដឹកនាំវ័យក្មេង និងនិស្សិត។