កម្មវិធីឧបត្ថម្ភដំណើរប្រណិប័តអ៊ុំរ៉ោះជើងទី៣ ឆ្នាំ២០២៥

នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ជាថ្ងៃដ៏ពិសេសសម្រាប់បងប្អូនសាសនិកឥស្លាម ដែលបានចាប់ផ្ដើមដំណើរទៅកាន់ទឹកដីដ៏ពិសិដ្ឋប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីបំពេញកាតព្វកិច្ចអ៊ុំរ៉ោះ។ ដំណើរនេះធ្វើឡើងក្រោមជំនួយឧបត្ថម្ភពីសប្បុរសជន តាមរយៈអង្គការមូលនិធិអ៊ីម៉ាន់កម្ពុជា។ គម្រោងនេះមានគោលបំណងលើកទឹកចិត្តដល់បុគ្គលិក និងជួយសម្រួលដល់សាសនិកឥស្លាមដែលមានជីវភាពខ្វះខាត ឱ្យមានឱកាសធ្វើដំណើរទៅបំពេញកាតព្វកិច្ចសាសនាដ៏សំខាន់មួយនេះ។ ដំណើរនេះមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។ សូមអាល់ឡោះប្រទានពរជ័យ និងផ្តល់សុវត្ថិភាពដល់ការធ្វើដំណើររបស់ពួកគាត់ទាំងទៅទាំងមក។ 3rd Umrah Sponsorship Program 2025 On the afternoon of October 13, 2025, the 3rd group of Umrah beneficiaries began their blessed journey to the holy land of Saudi Arabia to perform the sacred pilgrimage of Umrah. This journey is made possible through the generous sponsorship of the donor, facilitated by Emaan Foundation Cambodia. The program aims to motivate staff members and, more importantly, to support underprivileged Muslims by giving them the opportunity to visit the holy land and fulfill this significant religious duty. The journey will last for 15 days, from October 13 to October 27, 2025. May Allah bless their journey and grant them safety and ease throughout their travels, both going and returning.
សកម្មភាពអង្គការមូលនិធិអ៊ីម៉ាន់កម្ពុជា នៅវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ២០២៥

[English Below] សកម្មភាពអង្គការមូលនិធិអ៊ីម៉ាន់កម្ពុជា នៅវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ២០២៥ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ អង្គការមូលនិធិអ៊ីម៉ាន់កម្ពុជាបានចូលរួមបង្ហាញសកម្មភាព និងសមិទ្ធផលនានា នៅស្តង់ពិព័រណ៍ ក្នុងកម្មវិធី “វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៥ ក្រោមមូលបទ «អាស់សាឡាមូអាឡៃគុមកម្ពុជា៖គោលដៅប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត»” ពីថ្ងៃទី៩-១១ តុលា នៅវិហារអាល់សារកាល់ រាជធានីភ្នំពេញ។ ស្តង់របស់អង្គការមូលនិធិអ៊ីម៉ាន់កម្ពុជា បានបង្ហាញអំពីសកម្មភាពគម្រោង Overseas Service Learning & Volunteer Program និងសមិទ្ធផលសំខាន់ៗ ក្នុងការអភិវឌ្ឍសហគមន៍ ការលើកកម្ពស់វិស័យអប់រំ និងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋាន។ Activities of the Emaan Foundation Cambodia at the Cambodia Muslim Tourism Forum and Exhibition 2025 On October 9, 2025, the Emaan Foundation Cambodia (EFC) participated in the exhibition to showcase its activities and various achievements during the “CAMBODIA MUSLIM FRIENDLY TOURISM FORUM AND FAIR 2025 Under The Theme “ASSALAMUALAIKUM CAMBODIA: A SAFE, WARM AND FRIENDLY DESTINATION””, from October 9–11 at Al-Sarakal Mosque, Phnom Penh. The Emaan Foundation Cambodia booth featured information about the Overseas Service Learning & Volunteer Program, as well as key accomplishments in community development, education enhancement, and improving the livelihoods of local communities.
ពិធីប្រគល់អំណោយផ្ទះសប្បុរសធម៌ជូនគ្រួសារក្រីក្រ ចំនួន៦គ្រួសារ

នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ អង្គការមូលនិធិអុីម៉ាន់កម្ពុជាបានរៀបចំពិធីប្រគល់អំណោយផ្ទះជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៦ គ្រួសារ ក្នុងភូមិដូនប៉ែន និងភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។គម្រោងផ្ទះទាំងនេះ ទទួលបានការឧបត្ថម្ភពីសប្បុរសជន តាមរយៈអង្គការមូលនិធិអ៊ីម៉ាន់កម្ពុជា។ ពិធីនេះ មានការចូលរួមជាកត្តិយសប្រគល់ដោយលោក កើ សាឡឹម អភិបាលរង នៃគណៈអភិបាលស្រុកបារាយណ៍ លោកមេឃុំបឹង និងអាជ្ញាធរក្នុងមូលដ្ឋានផងដែរ។ សូមបញ្ជាក់ផងដែរ គម្រោងនេះ មានគោលបំណងជួយជ្រោមជ្រែងដល់គ្រួសារក្រីក្រដែលគ្មានទីជម្រកពិតប្រាកដ និងគ្រួសារមានជីវភាពខ្វះខាត ជាពិសេសគ្រួសារដែលកំពុងប្រឈមនឹងការលំបាកគ្មានលំនៅឋាន។ តាមរយៈគំនិតផ្តួចផ្តើមនេះ អង្គការមូលនិធិអ៊ីម៉ាន់កម្ពុជា សង្ឃឹមថានឹងអាចកែលម្អលក្ខខណ្ឌរស់នៅ ផ្តល់សុវត្ថិភាព និងលើកកម្ពស់ជីវភាព រួមទាំងសេចក្តីថ្លៃថ្នូរ របស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ឱ្យមានជីវភាពកាន់តែប្រសើរឡើងនៅក្នុងសហគមន៍របស់ពួកគាត់។ នេះជាការរួមចំណែកដ៏សំខាន់មួយ ក្នុងការកាត់បន្ថយភាពក្រីក្រ និងផ្តល់ក្តីសង្ឃឹមសម្រាប់អនាគត។ Handover Ceremony Low-Cost to 6 Poor Families in Kampong Thom Province On Sunday, August 10, 2025, Emaan Foundation Cambodia organized handover ceremony of Low-cost housing to 6 poor families in Doun Paen and Trapping Chhouk villages in Boeung Commune, Baray District, Kampong Thom Province. This project was donated by kind-hearted donors through Emaan Foundation Cambodia. The ceremony was honored by Mr. Ker Salim, Deputy mayor of Baray district, head of beong commune, and other local authorities. The project aims to assist families who are living in poverty conditions, especially those without safe and secure housing. With this initiative, Emaan Foundation Cambodia expects to improve the living conditions, safety, and dignity of vulnerable families—giving them a better chance at a stable and hopeful future. It’s a valuable step toward reducing poverty and bringing hope to these communities.
សិក្ខាសាលាស្ដីពីកម្មវិធីExcel កម្រិតមូលដ្ឋាន

English Below) សិក្ខាសាលាស្ដីពីកម្មវិធីExcel កម្រិតមូលដ្ឋាន Basic to Advanced Excel Training Workshop ………….. កាលពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ អង្គការមូលនិធិអ៊ីម៉ាន់កម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពី កម្មវិធីExcel កម្រិតមូលដ្ឋាន ដោយមានការចូលរួមចែករំចែកពីលោកគ្រូ ម៉េង ប៊ុនធឿន ជាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ IIC។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង បង្កើនចំណេះដឹង និងអភិវឌ្ឍជំនាញឌីជីថល ដើម្បីធានានូវប្រសិទ្ធភាពការងារកាន់តែខ្ពស់ និងលើកកម្ពស់គុណភាពចំណេះដឹងសម្រាប់ការបង្រៀន។ សរុបមក មានអ្នកចូលរួមចំនួន ២៤នាក់ ក្នុងកម្មវិធីនេះ ដែលរួមមាន ប្រធានអង្គភាព បុគ្គលិកបច្ចេកទេស គ្រូបង្រៀន និងយុវជនស្ម័គ្រចិត្ត។ On Sunday, July 27, 2025, Emaan Foundation Cambodia organized the Basic to Advanced Excel Training Workshop. The workshop was conducted by Mr Meang Bunthoeun, an IT lecturer at IIC University. This workshop was organized to enhance knowledge and develop digital skills with the aim of ensuring greater work efficiency and improved quality of knowledge for teaching purposes. A total of 24 participants attended the program, including unit leaders, technical staff, teachers, and youth volunteers.